៧
ដង្វាយរបស់មេដឹកនាំកុលសម្ព័ន្ធក្នុងឱកាសឆ្លងរោងឧបោសថ
១ រីឯនៅថ្ងៃ ដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន និងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ
២ នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយដង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ
៣ គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ និងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។
៤ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ម៉ូសេថា
៥ ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន
៦ ដូច្នេះម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី
៧ លោកឲ្យរទេះ២ និងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ
៨ ហើយរទេះ៤ និងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ
៩ តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
១០ ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា
១១ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួក ដែលជាកំពូលនេះថ្វាយដង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សំរាប់បុណ្យឆ្លងអាសនា។
១២ ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា
១៣ ហើយដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
១៤ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
១៥ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
១៦ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
១៧ ហើយគោឈ្មោល២ ចៀមឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
១៨ នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ
១៩ លោកថ្វាយដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
២០ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
២១ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
២២ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
២៣ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់នេថានេល ជាកូនស៊ូហារ។
២៤ នៅថ្ងៃទី៣ នោះត្រូវជាអេលាប ជាកូនហេល៉ូន ជាកំពូលលើពួកកូនចៅសាប់យូល៉ូន
២៥ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ
២៦ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
២៧ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាងដង្វាយដុត
២៨ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
២៩ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាប ជាកូនហេល៉ូន។
៣០ នៅថ្ងៃទី៤ នោះត្រូវជាអេលីស៊ើរ ជាកូនសេដេអ៊ើរជាកំពូលលើពួកកូនចៅរូបេន
៣១ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៣២ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៣៣ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៣៤ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៣៥ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីស៊ើរ ជាកូនសេដេអ៊ើរ។
៣៦ នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាលជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន
៣៧ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៣៨ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៣៩ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៤០ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៤១ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ស៊្លូមាល ជាកូនស៊ូរីសាដាយ។
៤២ នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់
៤៣ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៤៤ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៤៥ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៤៦ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៤៧ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
៤៨ នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម
៤៩ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៥០ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៥១ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត
៥២ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៥៣ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
៥៤ នៅថ្ងៃទី៨ នោះត្រូវជាកាម៉ាលាល ជាកូនផ្តាស៊ើរ ជាកំពូលលើពួកកូនចៅម៉ាន៉ាសេ
៥៥ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៥៦ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៥៧ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៥៨ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៥៩ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។
៦០ នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន
៦១ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ
៦២ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៦៣ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៦៤ ពពែឈ្មោះ១ សំរាប់ជាដង្វាយលោះបាប
៦៥ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ប៊ីដាន ជាកូនគីដាហូនី។
៦៦ នៅថ្ងៃទី១០ នោះត្រូវជាអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ជាកំពូលលើពួកកូនចៅដាន់
៦៧ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៦៨ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៦៩ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៧០ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៧១ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ។
៧២ នៅថ្ងៃទី១១ នោះត្រូវជាប៉ាគីហ៊ាល ជាកូនអុក្រាន ជាកំពូលលើពួកកូនចៅអេស៊ើរ
៧៣ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៧៤ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៧៥ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៧៦ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៧៧ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ប៉ាគីហ៊ាល ជាកូនអុក្រាន។
៧៨ នៅថ្ងៃទី១២ នោះត្រូវជាអ័ហ៊ីរ៉ា ជាកូនអេណាន់ ជាកំពូលលើពួកកូនចៅណែបថាលី
៧៩ ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
៨០ កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
៨១ គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
៨២ ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
៨៣ ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
៨៤ នេះជាដង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់ គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២
៨៥ ឯថាសប្រាក់នីមួយៗ មានទំងន់១៣០ដំឡឹង ហើយចានគោមនីមួយៗ មានទំងន់៧០ដំឡឹង បូករួមប្រាក់ក្នុងគ្រឿងទាំងនោះទៅ ត្រូវជា២ពាន់៤០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
៨៦ ឯកូនចានមាស១២ ដែលដាក់ពេញដោយកំញាន នោះនីមួយៗ មានទំងន់១០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ រួមទំងន់មាសទាំងប៉ុន្មានក្នុងកូនចានទាំងនោះទៅត្រូវជា១២០ដំឡឹង
៨៧ ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ និងកូនចៀមឈ្មោល១២ អាយុ១ខួប ព្រមទាំងដង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សំរាប់ជាដង្វាយលោះបាប
៨៨ ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយមេត្រី នោះគឺគោឈ្មោល២៤ ចៀមឈ្មោល៦០ ពពែឈ្មោល៦០ និងកូនចៀមឈ្មោល៦០ អាយុ១ខួប នេះហើយជាដង្វាយសំរាប់បុណ្យឆ្លងអាសនា ក្នុងពេលក្រោយដែលលាបប្រេងហើយ។
៨៩ រួចកាលម៉ូសេបានចូលទៅ ទូលនឹងព្រះ ក្នុងត្រសាលជំនុំ នោះលោកឮសំឡេងមានព្រះបន្ទូលមកពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្តីបន្ទាល់ គឺពីកណ្តាលចេរូប៊ីនទាំង២ ហើយលោកក៏ទូលតបនឹងទ្រង់។